If you can not view for khmer language please download and install the khmer unicode : KhmerUnicode

 
 
សូមស្វាគមន៍
កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ (NBP) គឺជាកម្មវិធី​ជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នៃប្រទេសកម្ពុជា សហការ​ជាមួយនឹងអង្គការអភិវឌ្ឍន៍ហូឡង់ដ៏ (SNV)។ ដំណាក់កាល​សាកល្បងនៃកម្មវិធី បានចាប់ផ្តើមពីឆ្នាំ២០០៥ រហូតដល់ ខែធ្នូ ឆ្នាំ២០០៩ បន្ទាប់មក បានពន្យារ​រហូតដល់ឆ្នាំ២០១២ នៅ​ក្នុងខេត្តគោលដៅចំនួន១២។ MAFF បានចាត់តាំងនាយកដ្ឋាន​ផលិតកម្ម​​និង​បសុព្យាបាល (DAPH) ធ្វើជា​ស្ថាប័នសម្របសម្រួល និងផ្តល់ការប្រឹក្សាសម្រាប់ NBP ចំណែក SNV ជាអ្នកផ្តល់ជំនួយបច្ចេកទេសដល់​កម្មវិធី ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (DGIS) នៃ​ក្រសួងការបរទេសហូឡង់ដ៏ ជាអ្នកផ្តល់ជំនួយ​ហិរញ្ញវត្ថុក្នុងក្របខ័ណ្ឌកម្មវិធីជីវឧស្ម័ន​អាស៊ី។....

អានបន្ត...

 
 
កម្មវិធី សកម្មភាព

សកម្មភាពរបស់កម្មវិធី រួមមាន ការផ្សព្វផ្សាយ និងទីផ្សារ ការសាងសង់ ការជួសជុល និងថែទាំ ការ​គ្រប់គ្រង​គុណភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការបណ្តុះបណ្តាល និងសិក្ខាសាលា ការ​ផ្សព្វ​ផ្សាយ​ជីកាក​សំណល់​ឡ ការ​គាំទ្រ​ផ្នែក​ស្ថាប័ន​ និងការត្រួត​ពិនិត្យ និងវាយតម្លៃ។

ការផ្សព្វផ្សាយ និងទីផ្សារៈ គឺជាការងារដែលអនុវត្តដោយអ្នក​ផ្សព្វ​ផ្សាយ ក្រុមជាង អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) និងការិយាល័យ កម្មវិធីឡជីវឧស្ម័នថ្នាក់ខេត្ត ដើម្បី​បង្កើន​ការយល់​ដឹងអំពី​គុណសម្បត្តិ​នៃបច្ចេកវិទ្យា​ឡជីវ​ឧស្ម័ន។ ការិយាល័យ NBP ជាអ្នក ផ្តល់​ការគាំទ្រ​ទៅលើ​ការ​រៀបចំ និងបោះពុម្ភផ្ទាំងរូបភាពធំៗ សៀវភៅផ្នត់ ខិត្តបណ្ណ ខ្សែវីដេអូ និងការ​ផ្សព្វផ្សាយ​សារនៅ​កំរិតជាតិ។....

អានបន្ត...

 
 
តំបន់គោលដៅ

កម្មវិធីកំពុង អនុវត្តសកម្មភាពនៅក្នុងខេត្តគោលដៅចំនួន ១២ គឺខេត្តកំពង់ចាម​ កណ្តាល ​ស្វាយរៀង តាកែវ​ កំពង់ស្ពឺ កំពង់ឆ្នាំង​ កំពត ព្រៃវែង សៀមរាប ពោធិ៍សាត់ បាត់ដំបង​ និងកំពង់ធំ។ ក្នុងចំណោមខេត្តគោលដៅទាំងអស់​ មាន​ខេត្តចំនួន​៨ ត្រូវ​បានអនុវត្ត​នៅថ្នាក់ខេត្ត ដោយមន្ទីរ​កសិកម្មខេត្ត ចំណែក​ខេត្ត ៤ផ្សេងទៀត គឺកណ្តាល កំពត ព្រៃវែង និងកំពង់ធំ ត្រូវ​បានអនុវត្ត​ដោយអង្គការ​សេដាក។

ខាងក្រោមនេះ​ គឺជាខេត្ត​គោលដៅ និងចំនួនឡជីវឧស្ម័ន ដែលក្នុង នោះ ....

 

អានបន្ត...

 
 

 
 
Designed by: Mr. Sophea MAK